ជ្រើសរើសភាសា: Khmer Khmer English English
ថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥, មន្រ្តីជំនាញ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារបានចូលរួម“សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វិភាគ SWOT និងការបណ្តុះបណ្តាលស្តីពីវិធាន និងនីតិវិធីនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិនៅក្នុងខេត្តកណ្តាល” ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត យ៉េត វីណែល តំណាង ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច
អ្នកនិពន្ធ: Vannak SoThea
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥

ថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥, មន្រ្តីជំនាញ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារបានចូលរួមសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វិភាគ SWOT និងការបណ្តុះបណ្តាលស្តីពីវិធាន និងនីតិវិធីនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិនៅក្នុងខេត្តកណ្តាល” ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត យ៉េត វីណែល តំណាង ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. អមដោយឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វិភាគចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងការគំរាម (SWOT) និង ការបណ្ដុះបណ្ដាលស្ដីពី វិធាន និង នីតិវិធីនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីឯកឧត្ដម ឌឹម បូរ៉ា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល, និងមានការចូលរួមពីលោក លោកស្រី តំណាង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំង ២៥ រាជធានី ខេត្ត, មន្ទីរ-អង្គភាពជំនាញជុំវិញខេត្តកណ្ដាល, និងតំណាងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តកណ្ដាល សរុបមានអ្នកចូលរួមប្រមាណ ២៦២ នាក់។

គោលបំណងនៃសិក្ខាសាលានាព្រឹកនេះ គឺ៖ (១) ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីគោលបំណង និងអត្ថប្រយោជន៍នៃរបាយការណ៍វិភាគ SWOT របស់ខេត្តកណ្តាល ជូនដល់មន្ត្រី ពីបណ្ដាមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្តកណ្ដាល; និង(២) បណ្តុះបណ្តាលសមត្ថភាព និងជំនាញវិជ្ជាជីវៈរបស់មន្រ្ដីគ្រប់គ្រងថវិកា នៃមន្ទីរជំនាញ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ជុំវិញខេត្តកណ្តាល ដើម្បីបង្កើនប្រសិទ្ធភាព និងអនុលោមភាពនៃការអនុវត្តថវិកាក្នុងខេត្តកណ្ដាល។

ព័ត៌មានទាក់ទង